ថ្ងៃព្រហស្បតិ៍ ១២ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ លោក ទួន ភារម្យ អភិបាលរង តំណាងឱ្យ លោកអភិបាលក្រុងខេមរភូមិន្ទបានដឹកនាំអាជ្ញាធរ សង្កាត់ ភូមិ និងការិយាល័យភូមិបាលក្រុង ការិយាល័យសាធារណការដឹកជញ្ជូន អនាម័យ បរិស្ថាន និងសំណ្តាបធ្នាប់សាធារណៈក្រុងខេមរភូមិន្ទ សហការជាមួយមន្ទីរបរិស្ថានខេត្តកោះកុង ចុះត្រួតពិនិត្យទីតាំងដីដែលរងនូវការកាប់ទន្ទ្រានព្រៃយកធ្វើជាកម្មសិទ្ធិឯកជន ស្ថិតនៅចំនុចតាម៉ាន ក្នុងភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ អាជ្ញាធរមានសមត្ថកិច្ចកំពុងស្រាវជ្រាវរកជនល្មើសដែលកាប់ទន្ទ្រានព្រៃស្មាច់នេះ និងចាត់ការទៅតាមនីតិវិធីច្បាប់។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#