រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកិច្ចការនារីខេត្តកោះកុង សហការជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ដ្រីរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពី “ការវិភាគលើការអនុវត្តគោលនយោបាយឆ្លើយតបទៅនឹងអនុសញ្ញា ស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ (CEDAW)”

ព្រឹកថ្ងៃអង្គារ 10កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.2565 ត្រូវនឹងថ្ងៃទី 14 ខែធ្នូ ឆ្នាំ2021

មន្ទីរកិច្ចការនារីខេត្តកោះកុង សហការជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ដ្រីរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពី "ការវិភាគលើការអនុវត្តគោលនយោបាយឆ្លើយតបទៅនឹងអនុសញ្ញា ស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ (CEDAW)" ក្រោមអធិបតីភាព ឯកឧត្តម ថាច់ ផែន សមាជិកក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ដ្រី និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន ក្នុងគោលបំណង បង្កើនការយល់ដឹង និងសារៈសំខាន់នៃការរៀបចំឧបករណ៍តាមដាន វាយតម្លៃលើការអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្ដ្រ និងអនុសាសន៍គន្លឹះរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានចំនួនអ្នកចូលរួមប្រមាណ 40រូប នៅទីរួមខេត្តកោះកុង។

#មន្ទីរកិច្ចការនារីខេត្តកោះកុង #Kohkong

អត្ថបទទាក់ទង