ថ្ងៃចន្ទ ៩កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៨:៣០នាទីព្រឹក រដ្ឋបាលក្រុងខេមរភូមិន្ទ បានបើកកិច្ចប្រជុំវិសាមញ្ញលើកទី០៧ អាណត្តិទី០៣ របស់ក្រុមប្រឹក្សាក្រុង ក្រោមអធិបតីភាព លោក យូ មី ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ។ កិច្ចប្រជុំនេះបានដំណើរការតាមរបៀបវារ:ដូចខាងក្រោម៖
-ពិនិត្យ និងអនុម័តលើគម្រោងចំណូល និងចំណាយថវិកាសម្រាប់ឆ្នាំ ២០២២ របស់រដ្ឋបាលក្រុងខេមរភូមិន្ទ
កិច្ចប្រជុំបានរៀបចំធ្វើឡើងនៅសាលប្រជុំសាលា ក្រុងខេមរភូមិន្ទ ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#