រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលប្រចាំខែ វិច្ឆិកា ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានពន្ធដារ

លោក ចំរើន ទូច ប្រធានសាខាពន្ធដារខេត្តកោះកុង ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនបានចូលរូមកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលប្រចាំខែវិច្ឆិកា ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានពន្ធដារតាមប្រព័ន្ធវីដេអូពីចំងាយ Zoom Meeting ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ។ កិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវអគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ លោកប្រធាននាយកដ្ឋានថ្នាក់កណ្តាល លោកប្រធានទីចាត់ការពន្ធដាររាជធានីភ្នំពេញ លោកនាយកសាលាជាតិពន្ធដារ លោកប្រធានសាខាពន្ធដារខេត្ត-ខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ៕

ប្រភព : សាខាពន្ធដារខេត្តកោះកុង

អត្ថបទទាក់ទង