ថ្ងៃចន្ទ-ពុធ 9-11កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី 13-15 ខែធ្នូ ឆ្នាំ2021
លោកស្រី យិន សាវ៉ាត អនុប្រធានមន្ទីរ និងមន្ដ្រី 1រូប ចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី "ការរៀបចំផែនការ ស្ថិតិ ការត្រួតពិនិត្យ និងវាយតម្លៃឆ្លើយតបនឹងយេនឌ័រ" ក្រោមអធិបតីភាព លោកជំទាវ មាន ស្រីណូ អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ក្នុងគោលបំណង ពង្រឹងសមត្ថភាពដល់មន្ដ្រីក្រសួង/មន្ទីរកិច្ចការនារីខេត្ត និងអ្នកទទួលបន្ទុកកិច្ចការនារីឃុំ/សង្កាត់ ក្នុងការរៀបចំផែនការ ស្ថិតិ ការត្រួតពិនិត្យ និងវាយតម្លៃ ប្រកបដោយប្រសិទ្ធភាព ដែលមានអ្នកចូលរួមសរុបប្រមាណ 40រូប នៅខេត្តកំពង់ចាម។