ថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ លោក យូ មី ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ និងលោក ទួន ភារម្យ អភិបាលរងក្រុង បានដឹកនាំសមាជិក សមាជិកាក្រុមប្រឹក្សា និងមន្ត្រីនៃរដ្ឋបាលក្រុងខេមរភូមិន្ទ ចូលរួមរំលែកទុក្ខ និងប្រគល់ថវិកាមួយចំនួន ជូនដល់គ្រួសារនៃសព លោក ពេជ្រ ពិសិដ្ឋ (ហៅ អាយ ធី) អតីតស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង នៅគេហដ្ឋាន នៃសព ស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#




