រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ថវិកាបេឡាមរណសង្គ្រោះ ប្រគល់ ជូនដល់់គ្រួសារនៃសព ពេជ្រ ពិសិទ្ធ(អាយ ធី) ជានិវត្តន៍ជន សមាជិក ស អ ក នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែងក្រុងខេមរភូមិន្ទខេត្តកោះកុង

ឧត្តមសេនីយ៍ត្រី កែវ វិចិត្រ សមាជិកគណៈកម្មាធិកា ស អ កខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម ប្រធានគណៈកម្មាធិការ ស អ ក ខេត្ត បានដឹកនាំ អនុប្រធានមន្ទីរសង្គមកិច្ច ក្រុមលេខាធិការដ្ឋានស អ ក ខេត្ត ប្រធាន អនុប្រធានស អ កក្រុងខេមរភូមិន្ទ និងប្រធានសាខា ស អ កសង្កាត់ស្ទឹងវែង ប្រគល់ថវិកាបេឡាមរណសង្គ្រោះ ៤លានរៀល ថវិកាលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយស ស អ ក ខេត្តកោះកុង ចំនួន ៥០មុឺនរៀល ថវិកាអនុប្រធាន ស អ កខេត្ត និងសប្បុរសជនសរុប ចំនួន ៥០មុឺនរៀល ឯកឧត្តមប្រធានស អ កខេត្តឧបត្ថម្ភអង្កចំនួន ២បាវតូចមី ១កេសតូច ទឹកត្រី ១កេស ទឹកសុីអីវ ១កេស ជូនដល់់គ្រួសារនៃសព ពេជ្រ ពិសិទ្ធ(អាយ ធី) ជានិវត្តន៍ជន សមាជិក ស អ ក នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែងក្រុងខេមរភូមិន្ទខេត្តកោះកុង។

ថ្ងៃសៅរ៍ ៧ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ December 11, 2021

អត្ថបទទាក់ទង