ថ្ងៃសៅរ៍ ៧ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ លោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងជាប្រធានកិត្តិយស គណៈកម្មាធិការសមាគមអតីតយុទ្ធជន (ស.អ.ក) ក្រុងខេមរភូមិន្ទ បានចូលរួមពិធីសំណេះសំណាល សួរសុខទុក្ខ និងប្រគល់ថវិកាបេឡា មរណៈសង្គ្រោះ របស់សមាគមអតីតយុទ្ធជន (ស.អ.ក) ជូនដល់គ្រួសារនៃសព លោក ពេជ្រ ពិសិដ្ឋ (ហៅ អាយ ធី) អតីតស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ក្រោមអធិបតីភាព ឧត្តមសេនីយ៍ត្រី កែវ វិចិត្រ តំណាងដ៍ខ្ពង់ខ្ពស់ ឧត្តមសេនីយទោ សុខ សុវត្ថិទុម មេបញ្ជាការតំបន់ប្រតិបត្តិសឹកខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន (ស.អ.ក) ខេត្តកោះកុង ដែលមានការអញ្ជើញចូលពីសំណាក់ លោក លោកស្រី អនុប្រធាន ស.អ.ក ខេត្ត , ប្រធាន/អនុប្រធាន ស.អ.ក ក្រុងខេមរភូមិន្ទ ព្រមទាំងលោក លោកស្រី សមាជិក សមាជិកគណៈកម្មាធិការសមាគមអតីតយុទ្ធជន (ស.អ.ក) ខេត្ត/ក្រុង ដែលរៀបចំធ្វើឡើងនៅគេហដ្ឋាន នៃសព ស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#








