រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សេង សុធី អនុប្រធានមន្ទីរអប់រំ យុវជន និង កីឡាខេត្តកោះកុង បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងវគ្គបំប៉នស្ដីពីការរៀបចំកម្មវិធីសិក្សាលំអិតថ្មី សម្រាប់មត្តេយ្យសិក្សាសហគមន៍ ស្ដង់ដារ

លោក សេង សុធី អនុប្រធានមន្ទីរអប់រំ យុវជន និង កីឡាខេត្តកោះកុង បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងវគ្គបំប៉នស្ដីពីការរៀបចំកម្មវិធីសិក្សាលំអិតថ្មី សម្រាប់មត្តេយ្យសិក្សាសហគមន៍ ស្ដង់ដារ។ វគ្គបំប៉ននេះរៀបចំឡើងនៅសាលាបឋមសិក្សាអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរខេត្តកោះកុងដែលមានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី ០៩ ដល់ ១០ ធ្នូ ២០២១ ក្រោមការសម្របសម្រួលពីអ្នកជំនាញការិយាល័យរំកុមារតូចប្រចាំមន្ទីរអប់រំយុវជន និងកីឡា ។ គោលបំណងធំនៃការរៀបចំវគ្គបំប៉ននេះគឺពង្រឹងសមត្ថភាពគ្រូមត្តេយ្យសហគមន៍ឱ្យចេះប្រើប្រាស់សៀវភៅកម្មវិធីសិក្សាលម្អិតថ្មីសម្រាប់មត្តេយ្យសហគមន៍ រៀបចំផែនការប្រចាំថ្ងៃ កិច្ចតែងការបង្រៀន ការផលិតសម្ភារឧបទេសតាមកម្មវិធីសិក្សា ដើម្បីជួយឱ្យថ្នាក់មត្តេយ្យសិក្សាសហគមន៍ទាំងអស់ជាប់ស្តង់ដាអប្បបរមា តាមគោលការណ៍ណែនាំរបស់ក្រសួងអប់រំ យុវជន និង កីឡា​កន្លងមក។ សមាសភាពចូលរួមក្នុងសិក្ខាសាលានេះ មានចំនួន ១៨ នាក់ ស្រី ១៣ នាក់ មកពីមន្ទីរអប់រំ យុវជន និង កីឡាខេត្ត ៣នាក់ ការិយាល័យអប់រំក្រុងស្រុក ដែលមានមត្តេយ្យសហគមន៍ ៤នាក់ គ្រូមត្តេយ្យសហគមន៍ ១០ នាក់ និង មន្ត្រីទទួលបន្ទុក កិច្ចការនារី និង កុមារឃុំចំនួន ០១ នាក់។

អត្ថបទទាក់ទង