រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមា បានចូលរួមក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវចាក់គ្រួសក្រហម ១ខ្សែ ប្រវែង ៦ម×១,៨០០ម និងការប្រគល់ផ្ទះចំនួន ៤ខ្នង ជូនប្រជាពលរដ្ឋដែលជួបការលំបាក នៅឃុំទួលគគីរ

លោក ប្រាក់ វិចិត្រ អភិបាលស្រុក បានចូលរួមក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវចាក់គ្រួសក្រហម ១ខ្សែ ប្រវែង ៦ម×១,៨០០ម (ជាអំណោយរបស់លោក ឡេក ស៊ុធន់ និងលោកស្រី ពាំ គឹមឈី) និងការប្រគល់ផ្ទះចំនួន ៤ខ្នង ជូនប្រជាពលរដ្ឋដែលជួបការលំបាក (ជាការឧបត្ថម្ភរបស់អង្គការមូលនិធិអាស៊ានដើម្បីការអប់រំ និងអភិវឌ្ឍន៍) ការផ្ដល់ជូននេះតាមរយ:សមាគមសម័្ពន្ធយុវជនមុស្លិមកម្ពុជាខេត្តកោះកុង និងចំណាយថវិការសរុបចំនួន ១០៣,៤០០,០០០រៀល ។

ស្ថិតនៅភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង
ថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥
ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១

អត្ថបទទាក់ទង