លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាត និងការណែនាំពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើរបស់ប្រជាពលរដ្ឋ ស្នើសូមចុះបញ្ជីធ្វើវិញ្ញាបនបត្រសម្គាស់ម្ចាស់អចលនវត្ថុ និងស្នើសូមផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យមិនទាន់ចុះបញ្ជី ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកស្រែអំបិល ខេត្តកោះកុង។
បន្ទាប់ពីកិច្ចប្រជុំ និងការចុះពិនិត្យទីតាំងដីជាក់ស្តែងជារួមរួចមក លោក សុខ សុទ្ធី បានណែនាំឱ្យរដ្ឋបាលស្រុកស្រែអំបិល សម្របសម្រួលដឹកនាំ សហការ ជាមួយមន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធ ចុះពិនិត្យ ចុះចុចយកនិយាមកាទីតាំងដីដែលស្នើសូមចុះបញ្ជី និងស្នើសូមផ្ទេរសិទ្ធិធកាន់កាប់អចលនទ្រព្យមិនទាន់ចុះបញ្ជី រួចដំឡើងផែនទីបង្ហាញទីតាំងដី ឱ្យបានច្បាស់លាស់ ដើម្បីក្រុមការងារយកមកប្រជុំពិនិត្យ ពិភាក្សាបន្តតាមនីតិវិធី៕
ថ្ងៃព្រហស្បតិ៍ ៥ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ December 9, 2021