រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ធិន សម្បត្តិ មេឃុំតាតៃក្រោម បានចុះសួរសុខទុក្ខប្រជាពលរដ្ឋចំនួន ០១នាក់ មានវិជ្ជមានកូវីដ-១៩ កំពុងសម្រាកព្យាបាលនៅផ្ទះរបស់ខ្លួន ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម។

ស្រុកកោះកុង ៖ ថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ លោក ធិន សម្បត្តិ មេឃុំ បានដឹកនាំកម្លាំងរួមមាន: កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចំនួន ០១នាក់ បុគ្គលិកប៉ុស្តិ៍សុខភាពឃុំចំនួន ០១នាក់ និងលោកស្រីមេភូមិអន្លង់វ៉ាក់ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋឈ្មោះ សុខ សោភា ភេទស្រី អាយុ ៣៥ ឆ្នាំ មានវិជ្ជមានកូវីដ-១៩ កំពុងសម្រាកព្យាបាលនៅផ្ទះរបស់ខ្លួន ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ។ ការចុះសួរសុខទុក្ខនេះ អាជ្ញាធរឃុំបាននាំយកនូវអង្ករ ១បាវតូច ២០គីឡូក្រាម មី ១កេស ត្រីខកំប៉ុង ១ឡូ និងទឹកសុទ្ធ ២ឡូ និងបានអប់រំឱ្យគាត់អនុវត្ត ៣កុំ ៣ ការពារ ជាប់ជានិច្ច ។

ប្រភព: រដ្ឋបាលឃុំតាតៃក្រោម

អត្ថបទទាក់ទង