លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សា ស្ដីពីគម្រោងអភិវឌ្ឍន៍ផ្នែកសមត្ថភាពភាសាបរទេស(ខ្មែរ-ថៃ) ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
កិច្ចប្រជុំនេះផ្តោតលើ របាយការណ៍វឌ្ឍនភាព នៃការអនុវត្តគម្រោងនាពេលកន្លងមក បញ្ហាប្រឈម និងទិសដៅត្រូវអនុវត្តបន្ត។ សូមបញ្ជាក់ថាកន្លងមកគម្រោងបានអនុវត្តនៅសាលាបឋមសិក្សាចំនួន២ គឺសាលាបឋមសិក្សាប៉ាក់ខ្លង និងសាលាបឋមសិក្សា ហ៊ុន សែន ចាំយាម។ ដោយឡែកដំណើរការបង្រៀនលោកគ្រូ អ្នកគ្រូ ភាគីកម្ពុជាបង្រៀនភាសាខ្មែរទៅសិស្សភាគីថៃ រីឯលោកគ្រូ អ្នកគ្រូ ជនជាតិថៃបង្រៀន ភាសាថៃ មកសិស្សកម្ពុជាតាមរយៈប្រព័ន្ធអនឡាញ និងVIDEO Clip ដែលភាគីទាំង២បានផលិត។
ថ្ងៃចន្ទ ២ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ December 6, 2021