ក្រុមការងារកសាងទីលានផ្នូរយុទ្ធជន ខេត្តកោះកុង សូមគោរពថ្លែងអំណរគុណ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល និងជាប្រធានកំពង់ផែក្រុងព្រះសីហនុ និងលោកជំទាវបានជួយឧបត្ថម្ភថវិកា ២០,០០០ដុល្លារ ដើម្បីចូលរួមកសាងផ្នូរសពយុទ្ធជន នៅខេត្តកោះកុង។
ក្នុងនាមឯកឧត្តម យន្ត មីន និងក្រុមការងារកសាងទីលានផ្នូរសពទាំងអស់យើង ខ្ញុំសូមគោរពជូនពរឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អ ទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងជោគជ័យគ្រប់ភារកិច្ច។
ថ្ងៃព្រហស្បតិ៍ ១៣ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ December 2, 2021