ថ្ងៃពុធ ១២ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៣៖០០ នាទី លោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមជាមួយប្រតិភូខេត្តកោះកុង ដែលដឹកនាំដោយ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានចូលរួមមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ (EAS Congress 2021) ស្ថិតក្រោមប្រធានបទ "បង្កើតទសវត្សន៍ថ្មីសម្រាប់សុខុមាលភាពសមុទ្រ មនុស្ស និងសេដ្ឋកិច្ច" ដែលរៀបចំធ្វើឡើងនៅសណ្ឋាគារ ឆ្នេរឯករាជ្យ ខេត្តព្រះសីហនុ ។
មហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ (EAS Congress 2021) មានគោលបំណង និងមានរបៀបវារៈសំខាន់ៗដូចខាងក្រោម៖
• សុន្ទរកថាគន្លឹះរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា (តំណាង)
• បទបង្ហាញទី១៖ ការលើកកម្ពស់អភិបាលកិច្ចឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាពក្នុងដំណើររហូតដល់ឆ្នាំ២០៣០
• បទបង្ហាញទី២៖ ការវិនិយោគលើហិរញ្ញវត្ថុសាធារណៈ និងឯកជន ដើម្បីលើកកម្ពស់សេដ្ឋកិច្ចពណ៌ខៀវ
• បទបង្ហាញទី៣៖ ការផ្តល់អំណាចដល់អ្នកវិទ្យាសាស្ត្រវ័យក្មេង និងលើកកម្ពស់ការច្នៃប្រឌិតក្រោមទសវត្សរ៍នៃវិទ្យាសាស្ត្រមហាសមុទ្ររបស់អង្គការសហប្រជាជាតិ
• ការបង្ហាញអំពីវប្បធម៌ប្រទេសកម្ពុជា
• សន្និដ្ឋាន និងអនុសាសន៍
• ការប្រកាសប្តូរវេនសម្រាប់ការរៀបចំមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២៤
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#