ថ្ងៃពុធ ១២ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១លោកស្រី សុិន ចរិយាអភិបាលរង តំណាងឲ្យ លោកអភិបាលក្រុងខេមរភូមិន្ទ និងលោក ជុំ សុះ ប្រធានការិ.សង្គមកិច្ចនិងសុខុមាលភាពសង្គម បានសហការជាមួយគ្រូបង្គោលនៃមន្ទីរសង្គមកិច្ចដើម្បីបើកវគ្គបណ្តុះបណ្តាលបន្តដល់សមាជិកក្រុមប្រឹក្សានិងស្មៀនសង្កាត់ទាំង០៣ស្តីពីការតាមដានត្រួតពិនិត្យ និងវាយតម្លៃ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ នៅសាលប្រជុំមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តកោះកុង ក្រោមអធិបតីភាព លោក គង់ រឿង ប្រធានមន្ទីរ សង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តកោះកុងនិងអ្នកចូលរួមសរុបចំនួន១៤រូបជាស្រ្តី០៦រូប។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#