លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកោះកុង បានដឹកនាំក្រុមការងារជំនាញការិយាល័យមធ្យមសិក្សាចំណេះទូទៅនិងប្រឡងនិងឯកឧត្តម ស្រេង ហុងអភិបាលរងនៃគណៈអភិបាលខេត្តទទួលបន្ទុកការងារអប់រំ ចូលរួមប្រជុំពីចម្ងាយ(Zoom)នៅសាលប្រជុំ(ក) ស្ដីពី យន្តការសម្របសម្រួលនិងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ២៧ ធ្នូ ២០២១ ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដោយមានការចូលរួមពីឯកឧត្តមលោកជំទាវរដ្ឋលេខាធិការក្រសួងអប់រំ ថ្នាក់ដឹកនាំនាយកដ្ឋានកិច្ចការប្រឡង អភិបាល អភិបាលរង រាជធានីខេត្ត ដែលទទួលកិច្ចការវិស័យអប់រំ លោក លោកស្រីស្នងការ ស្នងការរងនគរបាល លោក លោកស្រីប្រធានមន្ទីរអប់រំយុវជននិងកីឡានិងក្រុមការងារការិយាល័យការិយាល័យមធ្យមសិក្សាចំណេះទូទៅនិងប្រឡងលោក លោកស្រីប្រធានមន្ទីរសុខាភិបាលទូទាំង ២៥រាជធានី ខេត្ត សរុបអ្នកចូលរួមប្រមាណ១៥៥ នាក់។ជាលទ្ធផលនៃកិច្ចប្រជុំ៖ ១/វាស់កំដៅនិងពិនិត្យសុខភាពបេក្ខជននិងគណៈកម្មការមេប្រយោគទាំងអស់មួយថ្ងៃមុននៃដំណើរការប្រឡងគឺត្រូវធ្វើនៅថ្ងៃទី២៦ ធ្នូ ២០២១ ដោយរៀបចំជា sticker សម្រាប់បិទសម្គាល់ខ្លួនពីស្ថានភាពធម្មតាដើម្បីអាចចូលរួមក្នុងការប្រឡងនឹងដំណើរការប្រឡង២/បេក្ខជនពិនិត្យឃើញវិជ្ជមាន covid ១៩ មិនអនុញ្ញាតឲ្យប្រឡងនិងត្រូវបញ្ជូនទៅមណ្ឌលមណ្ឌលព្យាបាល ឯគណៈកម្មការមិនអនុញ្ញាតឲ្យចូលរួមក្នុងដំណើរការប្រឡង ដោយឡែកបេក្ខជនដែលជាប់ចត្តាឡីស័កត្រូវរៀបចំបន្ទប់ប្រឡងដាច់ដោយឡែក៣/អភិបាលអភិបាលរងរាជធានីខេត្តត្រូវទទួលខុសត្រូវនិងរៀបចំកងកម្លាំងសម្រាប់រក្សាសុវត្ថិភាពទាំងមុនដំណើរការរហូតដល់ចប់ដំណើរការប្រឡង ដោយគិតសុវត្ថិភាពខ្ពស់ពីថ្ងៃទី ២៥ ដល់៣១ ធ្នូ ២០២១៤/រាជធានីខេត្តត្រូវរៀបចំសេវាកម្មនានាក្នុងដែនសមត្ថកិច្ចខ្លួនមិនឲ្យមានការឡើងថ្លៃដើម្បីជួយសម្រួលដល់បេក្ខជននិងអាណាព្យាបាលព្រមទាំងគណៈមេប្រយោគក្នុងអំឡុងពេលនៃដំណើរការប្រឡង៥/រៀបចំអនុគណៈកម្មការសុខភាពចូលរួមក្នុងដំណើរការប្រឡង៦/លើកជាសំណើធ្វើRapid Test រកអង់ទីហ្សែន កូវីដ១៩ លើបេក្ខជន និងគណៈកម្មការទាំងអស់ ដាក់ជូនឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាដើម្បីសម្រេច ឬលើកសំណើជូនសម្ដេចតេជោ។ (អត្ថបទដោយ៖ ហង់ សុវណ្ណ)
ថ្នាក់ដឹកនាំមន្ទីរអប់រំយុវជននិងកីឡានិងអភិបាលរងខេត្តកោះកុង អញ្ជើញចូលរួមប្រជុំពីចម្ងាយស្ដីពីយន្តការសម្របសម្រួលក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១
- 891
- ដោយ មន្ទីរអប់រំ យុវជន និងកីឡា
អត្ថបទទាក់ទង
-
រដ្ឋបាលឃុំជំនាប់លោក សុខ វឿន មេឃុំជំនាប់បានបើកកិច្ចប្រជុំវិសាមញ្ញស្ដីពីការជួបជុំពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំសហគមន៍ជនជាតិដើមភាគតិចជងដើម្បីដាក់ជាសមូហភាព
- 891
- ដោយ រដ្ឋបាលស្រុកថ្មបាំង
-
រដ្ឋបាលឃុំភ្ញីមាសចុះទៅពិនិត្យថ្មក្លាវ៉ែត ដែលក្រុមហ៊ុនបានលាយខ្សាច់សម្រាប់ធ្វើផ្លូវចូលមកសាលាបឋមសិក្សាតានី
- 891
- ដោយ រដ្ឋបាលស្រុកគិរីសាគរ
-
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រោយប្រស់ បានចុះល្បាតការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំ
- 891
- ដោយ រដ្ឋបាលស្រុកកោះកុង
-
រដ្ឋបាលក្រុងខេមរភូមិន្ទ បានរៀបចំកិច្ចប្រជុំគណៈអភិបាល ដើម្បីត្រួតពិនិត្យលើរបៀបវារៈ កំណត់ហេតុកិច្ចប្រជុំក្រុមប្រឹក្សារលើកទី៦ អាណត្តិទី៤ បាយការណ៍ប្រចាំខែធ្នូ និងរបាយការណ៍ប្រចាំឆ្នាំ ២០២៤ របស់រដ្ឋបាលក្រុងខេមរភូមិន្ទ មុននឹងដាក់ជូនក្នុងកិច្ចប្រជុំសាមញ្ញលើកទី៧ អាណិតទី៤របស់ក្រុមប្រឹក្សាក្រុង
- 891
- ដោយ រដ្ឋបាលក្រុងខេមរភូមិន្ទ
-
របាយការណ៍ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តកោះកុង ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤
- 891
- ដោយ ហេង គីមឆន
-
“កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់មន្ទីរកិច្ចការនារីខេត្តកោះកុង”
- 891
- ដោយ មន្ទីរកិច្ចការនារី
-
ពលរដ្ឋរងគ្រោះដោយអគ្គិភ័យ ១ គ្រួសារ នៅក្រុងខេមរភូមិន្ទ ទទួលបានការយកចិត្តទុកដាក់ និងអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង
- 891
- ដោយ ហេង គីមឆន
-
លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពិសោធន៍ DNA នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
- 891
- ដោយ ហេង គីមឆន
-
កម្លាំងប៉ុស្តិ៍នគរបាលឃុំជ្រោយប្រស់ បានការពារសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន
- 891
- ដោយ រដ្ឋបាលស្រុកកោះកុង
-
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលស្រុកមណ្ឌលសីមា
- 891
- ដោយ រដ្ឋបាលស្រុកមណ្ឌលសីមា