រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងលោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានដឹកនាំក្រុមការងារជំនាញនៃការិយាល័យមធ្យមសិក្សាចំណេះទូទៅនិងប្រឡង ចូលរួមកិច្ចប្រជុំ ស្ដីពីយន្តការសម្របសម្រួល និងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ២៧ ធ្នូ ២០២១

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងលោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានដឹកនាំក្រុមការងារជំនាញនៃការិយាល័យមធ្យមសិក្សាចំណេះទូទៅនិងប្រឡង ចូលរួមកិច្ចប្រជុំ ស្ដីពីយន្តការសម្របសម្រួល និងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ២៧ ធ្នូ ២០២១ ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដោយមានការចូលរួមពី លោក លោកស្រី នៃស្ថាប័នពាក់ព័ន្ធមួយទាំង ២៥រាជធានី ខេត្ត សរុបអ្នកចូលរួមប្រមាណ១៥៥ នាក់។ ជាលទ្ធផលនៃកិច្ចប្រជុំ៖
១-វាស់កំដៅនិងពិនិត្យសុខភាពបេក្ខជន និងគណៈកម្មការមេប្រយោគទាំងអស់មួយថ្ងៃមុននៃដំណើរការប្រឡង គឺត្រូវធ្វើនៅថ្ងៃទី២៦ ធ្នូ ២០២១ ដោយរៀបចំជា sticker សម្រាប់បិទសម្គាល់ខ្លួនពីស្ថានភាពធម្មតាដើម្បីអាចចូលរួមក្នុងការប្រឡងនឹងដំណើរការប្រឡង
២-បេក្ខជនពិនិត្យឃើញវិជ្ជមាន កូវីដ-១៩ មិនអនុញ្ញាតឲ្យប្រឡងនិងត្រូវបញ្ជូនទៅមណ្ឌលមណ្ឌលព្យាបាល ឯគណៈកម្មការមិនអនុញ្ញាតឲ្យចូលរួមក្នុងដំណើរការប្រឡង ដោយឡែកបេក្ខជនដែលជាប់ចត្តាឡីស័កត្រូវរៀបចំបន្ទប់ប្រឡងដាច់ដោយឡែក
៣-អភិបាល អភិបាលរងរាជធានី ខេត្ត ត្រូវទទួលខុសត្រូវនិងរៀបចំកងកម្លាំងសម្រាប់រក្សាសុវត្ថិភាពទាំងមុនដំណើរការរហូតដល់ចប់ដំណើរការប្រឡង ដោយគិតសុវត្ថិភាពខ្ពស់ពីថ្ងៃទី ២៥ ដល់៣១ ធ្នូ ២០២១
៤- រាជធានី ខេត្តត្រូវរៀបចំសេវាកម្មនានា ក្នុងដែនសមត្ថកិច្ចខ្លួនមិនឲ្យមានការឡើងថ្លៃ ដើម្បីជួយសម្រួលដល់បេក្ខជននិងអាណាព្យាបាលព្រមទាំងគណៈមេប្រយោគក្នុងអំឡុងពេល នៃដំណើរការប្រឡង
៥- រៀបចំអនុគណៈកម្មការសុខភាពចូលរួមក្នុងដំណើរការប្រឡង
៦- លើកជាសំណើធ្វើRapid Test រកអង់ទីហ្សែន កូវីដ-១៩ លើបេក្ខជន និងគណៈកម្មការទាំងអស់ ដាក់ជូនឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាដើម្បីសម្រេច ឬលើកសំណើជូនសម្ដេចតេជោ។

ថ្ងៃពុធ ១២ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ December 1, 2021

អត្ថបទទាក់ទង