ស្រុកកោះកុង: ថ្ងៃពុធ ១២រោច ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព,ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៨,៣០ នាទីព្រឹក លោក ធិន សម្បត្តិ ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ បានដឹកនាំកម្លាំងរួមមាន: សមាជិកក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគររដ្ឋបាលឃុំ និងមេភូមិអន្លង់វ៉ាក់ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ រស់នៅចំណុចវាលពីរ និង ផ្លូវបំបែកថ្មបាំង ស្ថិតក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង។ ក្នុងការចុះសួរសុខទុក្ខនេះ លោកប្រធានក្រុមប្រឹក្សាឃុំ បាននាំយកនូវគ្រឿងឧបភោគ បរិភោគ សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៦គ្រួសារ ដោយក្នុង ១គ្រួសារ ទទួលបាន អង្ករ ២០Kg មី ១កេស ត្រីខ ១ឡូ និងថវិកាចំនួន ៥០០០០រៀល ។ គ្រួសារទាំងនោះមានឈ្មោះដូចខាងក្រោម: ១- លោក ស៊ឹម សូយ
២- លោក អ៊ុង សុភី
៣- លោកស្រី ឈន ស្រីម៉ៅ
៤- លោកស្រី ព្រំ វ៉ាន់ស៊ី
៥- លោក ប៉ិល ចាន់ធួន
៦- លោក ទន់ ជឿន
សម្រាប់ថវិកា ដែលបានឧបត្ថម្ភជូនគ្រួសារទាំង ៦ ខាងលើនេះ ជាថវិកាផ្ទាល់ខ្លួនរបស់លោកមេឃុំតាតៃក្រោម សរុបស្មើចំនួន ៣០០ ០០០រៀល។
ប្រភព: រដ្ឋបាលឃុំតាតៃក្រោម