មន្ទីរអប់រំ យុវជន និង កីឡាខេត្តកោះកុង បានសហការណ៍ជាមួយអង្គការសង្រ្គោះកុមារកម្ពុជាបានផ្ដល់ជាសម្ភារៈសិក្សា ជូនដល់កុមារក្រីក្រចំនួន ៤៣ នាក់ នៅក្នុងសាលាបឋមសិក្សាទីរួមខេត្ត ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ តំណាងលោក ង៉ែត ឡឹងប្រធានមន្ទីរអប់រំយុវជន និង កីឡាខេត្តកោះកុង លោក សុខ វីនប្រធានការិយាល័យបឋមសិក្សា នៃមន្ទីរអប់រំ យុវជន និង កីឡាខេត្តកោះកុង បានជម្រាបឱ្យដឹងថា នេះ ជាសាលារៀនគោលដៅទី៣ ក្នុង ឆ្នាំសិក្សា២០២០-២០២១ នេះ ដែលអង្គការSave the children បានជួយគាំទ្រ ក្នុងការទប់ស្កាត់កុមារកុំឱ្យបោះបង់ការសិក្សា។ យើងសង្ឃឹមថា តាមរយៈសម្ភារៈសិក្សានេះ អាចចូលរួមចំណែកជាមួយអាណាព្យាបាល សិស្បបានមួយចំណែកក្នុងការកាត់បន្ថយការចំណាយលើការសិក្សារបស់កូនចៅបានមួយកម្រិត ដោយពួកគាត់បានចូលរួមជាមួយសាលារៀន ក្នុងការផ្តល់ឱកាសដល់កុមារបានបន្តការសិក្សា យ៉ាងហោចណាស់បញ្ចប់មធ្យមសិក្សាបឋមភូមិ ។