រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញចូលរួមសិក្ខាសាលាបញ្ជ្រាបការយល់ដឹងស្តីពីស្តង់ដានីតិវិធីប្រតិបត្តិ (SOP) សម្រាប់ការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ដែលទទួលបានហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ ក្នុងព្រះរាជាណាចក្រកម្ពុជា

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមសិក្ខាសាលាបញ្ជ្រាបការយល់ដឹងស្តីពីស្តង់ដានីតិវិធីប្រតិបត្តិ(SOP) សម្រាប់ការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ដែលទទួលបានហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលសិក្ខាសាលានេះរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធ្វើឡើងតាមរយៈកម្មវិធី Zoom មានរយៈពេលពីរថ្ងៃ គឺថ្ងៃទី៣០ ខែវិច្ឆិកា និងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១។ គោលបំណងនៃសិក្ខាសាលានេះគឺ ដើម្បីពង្រឹងសមត្ថភាព និងបង្កើនការយល់ដឹងអំពីតួនាទី និងការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងការចូលរួមចំណែកក្នុងការអនុលោមភាពនៃការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ស្របតាមស្តង់ដានីតិវិធីប្រតិបត្តិ (SOP) និងគោលនយោបាយរបស់ដៃគូអភិវឌ្ឍន៍។

អត្ថបទទាក់ទង