លោក សោម សុធីរ ប្រធានការិយាល័យប្រជាពលរដ្ឋ ខេត្តកោះកុង បានទទួលជួប និងទទួលព័ត៌មានពីប្រជាពលរដ្ឋ អំពីដី មួយកន្លែង ស្ថិតក្នុងសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ដែលមានប្រជាពលរដ្ឋ ចំនួន ០៩ គ្រួសារ មានផ្ទៃដី ១០ ហិកតា ដែលមានទំនាស់ ប្រជាពលរដ្ឋ ស្នើសូមជួយអន្តរាគមន៍ ក្នុងការដោះស្រាយ។