លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់លោកជំទាវអភិបាលខេត្ត ជូនក្មេងៗ ដែលលែងគ្រាប់បណ្តាលឱ្យផ្ទុះ និងរងរបួស នៅឃុំអណ្ដូងទឹក ស្រុកសបូទុមសាគរ ក្នុងម្នាក់ៗទទួលបាន ថវិកា ១លានរៀល មី ៣កេស អង្ករ ១បាវ និងទឹកត្រី ទឹកស៊ីអ៊ីវ មួយចំនួន។