ថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១
លោក អ៊ូ រី ប្រធានមន្ទីរ បានដឹកនាំមន្ត្រីរាជការ នៃមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ចខេត្តកោះកុង អមដំណើរ លោកជំទាវ សុភ័គ្គ ថាវី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងលោក សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធដែលឈរជើងការពារព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តកោះកុង កម្មវិធីប្រព្រឹត្តទៅនៅទីបញ្ជាការគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគ៣ ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង និងនាំយកគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកាមួយចំនួន សម្រាប់ឧបត្ថម្ភដល់កងកម្លាំងប្រដាប់អាវុធរួមមាន៖១-អង្ករចំនួន = ២០ តោន ២-ត្រីខកំប៉ុងចំនួន = ៥០ កេស ៣-មីជាតិចំនួន=៤០០ កេស ៤-ឆៃប៉ូវចំនួន =៤០០ គីឡូក្រាម ៥-សៀងផ្អែមចំនួន=៤០០ ដប ៦-ទឹកត្រីចំនួន =៤០០ កេស ៧-ទឹកស៊ីអ៊ីវចំនួន = ២០០ យួរ ៨-ទឹកសុទ្ធចំនួន ៤០០យួរ ៩-ម៉ាស=ចំនួន ១២កេស ១០-អាល់កុល=៥០០ដប ១១-ក្រម៉ា=ចំនួន ៣៥០ ក្រម៉ា ១២-ថវិកា=ចំនួន ៥០,២៨០,០០០ រៀល (ហាសិបលាន ពីររយប៉ែតសិបពាន់ រៀលគត់)។