ថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនិងថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរ បរិស្ថានមានការរៀបចំកិច្ចប្រជុំប្រចាំខែវិច្ឆិកា ឆ្នាំ២០២១ របស់គម្រោងរបៀងអភិរក្សជីវចម្រុះមហាអនុតំបន់មេគង្គនៃក្រសួងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តម ម៉េង មុនីរក្ស អគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាព និងជានាយកគម្រោង ។ ដោយអញ្ជើញចូលរួមពីលោក ប្រាក់ ប៊ុន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកោះកុង លោក លោកស្រី មេឃុំ សមាជិកក្រុមប្រឹក្សាឃុំ មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្ត គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ គោលដៅ តំណាងអង្គការ CEDSAC/IIRR និងទីប្រឹក្សាគម្រោង ។
គោលបំណង÷
- បង្ហាញពីបច្ចុប្បន្នភាពរបស់គម្រោង
- បង្ហាញពីវឌ្ឍនភាពបញ្ហាប្រឈមនិងផែនការអនុវត្តបន្ត
- បង្ហាញពីលទ្ធផលរបស់ក្រុមសន្សំប្រាក់និងគម្រោងចិញ្ចឹមជីវិត
- បង្ហាញពីសមិទ្ធិផលហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច