នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុងលោកវរសេនីយ៍ឯក តាំង ឈុនស្រេង មេបញ្ជាការរង និងជានាយសេនាធិការ បានដឹកនាំការគោរពទង់ជាតិ ដែលមានចំនួនចូលរួម ៣៥នាក់ (នាយអាវុធហត្ថចំនួន២៩ នាក់នាយរងចំនួន០៦ នាក់) ក្នុងនោះដែរលោកនាយសេនាធិការ បានមានមតិមាន:
១/ការពង្រឹងវិន័យ ត្រូវអនុវត្តការប្រចាំថ្ងៃប្រចាំបញ្ជាឱ្យបានទៀងទាត់
២/ក្រើនរំលឹកដល់គ្រប់មន្ទីរចំណុះឲ្យអង្គភាពបញ្ជាការដ្ឋានខេត្តធ្វើរបាយការណ៍ប្រចាំសប្តាហ៍ឲ្យ បានទៀងទាត់ ។
៣/មន្ទីរជំនាញកសាងកម្លាំងត្រូវត្រួតពិនិត្យបញ្ជីចុះឈ្មោះបោះឆ្នោតរបស់នាយ នាយរង និងពលអាវុធហត្ថតើបានគ្រប់គ្នាហើយឬនៅ
៤/ក្រើនរំលឹកអំពីការអនុវត្ត ស្ដីពីការបង់ពន្ធរថយន្ត និងកែចង្កូត រថយន្តពីស្តាំទៅឆ្វេង៕