លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាត និងការណែនាំពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំ កិច្ចប្រជុំពិនិត្យលើសំណើរបស់ ប្រជាពលរដ្ឋឈ្មោះ សំយុត សែងថង និងឈ្មោះ ម៉ក់ ខ្លងដា ដែលដាក់ពាក្យស្នើសុំចុះបញ្ជីដីធ្វើវិញ្ញាបណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៃដីស្ថិតនៅឃុំ តាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។ បន្ទាប់ពី កិច្ចប្រជុំពិភាក្សារួច លោក សុខ សុទ្ធី បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដីជាក់ស្តែង។
បន្ទាប់ពីកិច្ចប្រជុំ និងការចុះពិនិត្យទីតាំងដីជាក់ស្តែងរួចមក លោក សុខ សុទ្ធី បានណែនាំឱ្យរដ្ឋបាលស្រុកកោះកុង សម្របសម្រួលដឹកនាំ សហការជាមួយ មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធ ចុះចុចយកនិយាមទីតាំងដីដែលស្នើសុំចុះបញ្ជីនេះ និងដំឡើងផែនទីបង្ហាញទីតាំងដីឱ្យបានច្បាស់លាស់ ដើម្បីក្រុមការងារយកមកប្រជុំពិនិត្យ ពិភាក្សាបន្តតាមនីតិវិធី និងម្ចាស់សំណើ៕