កោះកុង,ថ្ងៃចន្ទ ៣ រោច ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង បានដឹកនាំមន្រ្តីចំនួន ០៣រូប ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី «ការប្រើប្រាស់កម្មវិធី App និងតាប្លែត សម្រាប់ការតាមដានត្រួតពិនិត្យ និងវាយតម្លៃ» ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ក្នុងគោលបំណងដើម្បីបង្កើនបាននូវធនធានគ្រូឧទ្ទេសថ្នាក់ក្រោមជាតិ តាមរយ:ប្រព័ន្ធអនឡាញ (Zoom)។