រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ត្រី​ឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុង​ ចុះល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិ​នៅចំណុច​ភូមិ​ចាំយាម​ ឃុំបាក់ខ្លង ស្រុងមណ្ឌលសីមា ខេត្តកោះកុង

ថ្ងៃទី១៥ ខែវិចិ្ឆកា ឆ្នាំ​២០២១ មន្រ្តីនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារនិងអភិរក្សធម្មជាតិ​ និងមន្រ្តីឧទ្យានុរក្សស្នាក់ការកោះប៉ោ បានសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ និងអង្គការសម្ព័នមិត្តសត្វព្រៃបានដកហូតរណាយន្តចំនួន០១គ្រឿង នៅចំណុចនិយាមកាលេខ (០២៧៦៥១៦-១២៩២៥២២) និងដកហូតមងដាក់សត្វស្លាបបានចំនួន៦០ម៉ែត្រ នៅចំណុចនិយាមកាលេខ (០២៧៤៥៩២-១២៩៣១១០) ស្ថិតនៅក្នុងភូមិសាស្រ្តភូមចាំយាម​ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង​ ចំពោះវត្ថុតាងបានយកមករក្សាទុកនៅស្នាក់ការល្បាតវាលពីរ ។

អត្ថបទទាក់ទង