ព្រះលក្ខណ៍មុនី វង្ស ពិជ័យ ព្រះរាជាគណៈថ្នាក់កិត្តិយសព្រះសមុទ្រគង្គាមហាមុនី ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកោះកុង បានដឹកនាំសហការរីគណខេត្ត និមន្តចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយលោកស្រី សាយឈុំ សឹង្ហផាន់និងក្រុមគ្រួសារ រួចបានសូត្រធម៌បង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនសពលោក ឆៃ កិត្តិស័ក្តិ ដែលតម្កល់ទុកធ្វើបុណ្យនៅវត្តអម្ពទិយារាម ភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិមិន្ទ។