កិច្ចប្រជុំពីចំងាយ(Zoom meeting) រវាងមន្ទីរសុខាភិបាលខេត្តកោះកុង មន្ទីរពេទ្យបង្អែកខេត្តកោះកុង មន្ទីរសុខាភិបាលខេត្តត្រាត ប្រទេសថៃ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិថៃ(TICA)។
កិច្ចប្រជុំផ្តោតទៅលើ÷
១-ការពិភាក្សាពីបញ្ហានៃការខូចខាតផ្នែកខ្លះនៃអគារសង្គ្រោះបន្ទាន់ថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិថៃ(TICA) ដោយមន្ទីរពេទ្យមានធ្វើជាបទបង្ហាញ ។
២-ការពិភាក្សាអំពីលទ្ធភាពនៃការឆ្លងដែនរបស់ក្រុមការងារវិស្វករថៃចូលមកខេត្តកោះកុងដើម្បីធ្វើការជួសជុលកែលម្អរអគារឡើងវិញក្នុងពេលឆាប់នេះក្នុងបរិបទនៃការផ្ទះឆ្លងរាលដាលជាសកលនៃជំងឺកូវី-១៩ ។
៣-គម្រោងដាក់សម្ភោធអាគារ ឬប្រគល់ដាក់ឱ្យប្រើប្រាស់ជាផ្លូវការបន្ទាប់ពីជួសជុលកែលម្អររួចរាល់។