ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រី បុគ្គលិកមន្ទីរពេទ្យបង្អែកខេត្តកោះកុងទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះម្ចាស់ហាងលក់គ្រឿងអលង្ការ ឡាក់គ្រី ព្រមទាំងក្រុមគ្រួសារ ដែលមានចិត្តសប្បុរស និងសទ្ធាជ្រះថ្លា បានឧបត្ថម្ភថវិកាចំនួន ២៥០$ (ពីររយហាសិបដុល្លារ) តាមរយ:លោក ជុំ ស៊ីផន ដល់មន្ទីរពេទ្យបង្អែកខេត្តកោះកុង។ មន្ទីរពេទ្យនឹងយកថវិកាទាំងនេះទៅប្រើប្រាស់ទៅតាមតម្រូវការចាំបាច់ក្នុងគោលបំណងបម្រើផលប្រយោជន៍រួមដើម្បីសុខុមាលរបស់ប្រជាពលរដ្ឋ។