រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមា បានចុះពិនិត្យមើលផ្លូវគ្រួសក្រហម១ខ្សែ ដែលទទួលបានការជួសជុលកែលម្អរឡើងវិញទាំងស្រុង ចាប់ពីចំណុចផ្លូវបំបែកលេខ៤៨ ឆ្ពោះរហូតដល់ភូមិតាចាត ឃុំទួលគគីរ

លោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមា អមដំណើរដោយលោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក បានដឹកនាំក្រុមការងារភូមិ-ឃុំទួលគគីរ កម្លាំងប៉ុស្តិ៍រដ្ឋបាលរដ្ឋបាលឃុំ ចូលរួមសហការដោយលោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានចុះពិនិត្យមើលផ្លូវគ្រួសក្រហម១ខ្សែ ដែលទទួលបានការជួសជុលកែលម្អរឡើងវិញទាំងស្រុង ចាប់ពីចំណុចផ្លូវបំបែកលេខ៤៨ ឆ្ពោះរហូតដល់ភូមិតាចាត ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង
ដោយមានការជួយឧបត្ថម្ភថវិកាពីលោក ឡេក ស៊ុធន និងលោកស្រី គាំ គីមឈី ជាសប្បុរសជនរស់នៅភូមិតាចាត ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ថ្ងៃសៅរ៍ ៩កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥
ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១
វេលាម៉ោង ៩ៈ០០នាទីព្រឹក

អត្ថបទទាក់ទង