ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ មន្រ្តីឧទ្យានុរក្សប្រចាំនៅស្នាក់ការកោះប៉ោ បានល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិត្រង់តំបន់ភូមិសាស្រ្ត ភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ក៏បានជួបប្រទះនូវបទល្មើសធនធានធម្មជាតិ ត្រង់ចំណុចនិយាមកា (២៧៩៧៨៨-១២៨៥៣៦៤) ដោយជនសង្ស័យបានគេចខ្លួនរួច ហើយបានបន្សល់ទុកនូវវត្ថុតាងមួយចំនួនរួមមាន៖ - ម៉ូតូចំនួន១គ្រឿងម៉ាកវ៉េវអត់ស្លាកលេខ- រទេះមានឈើប្រភេទម៉ៃតាប់ដែលបានអារ និងច្រៀករួចចំនួន១៦ដុំជាប្រភេទឈើដើមត្រសេក វត្ថុតាងខាងលើក្រុមការងារបានធ្វើការដកហូតយកមករក្សាទុកនៅមន្ទីរបរិស្ថានខេត្តកោះកុង ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ។