រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ត្រី​ឧទ្យានុរក្សស្នាក់ការល្បាតកោះប៉ោ​ បានចុះល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិ​នៅចំណុចភូមិភូមិខេនខូង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

ថ្ងៃទី​១១ វិច្ឆិកា​ ឆ្នាំ២០២១ មន្ត្រីឧទ្យានុរក្ស​នៃមន្ត្រីបរិស្ថានខេត្តកោះកុង ស្នាក់ការល្បាតកោះប៉ោ​ ក្នុងដែនជម្រកសត្វព្រៃពាមក្រសោប បានចុះល្បាតដោយរថយន្តដល់ចំណុច ភូមិខេនខូង សង្កាត់ស្ទឹងវែង ក្រុមខេមរភូមិន្ទ ខេត្តកោះកុង ក្រុមការងារបានប្រទះឃើញ​ នឹងដកហូតមងសត្វស្លាបចំនួន(១២)ដៃស្មើរនឹង(៣៦០)ម៉ែត្រ ត្រង់ចំណុចនិយាមការលេខ (២៨១៩៦៦-១២៨០៤៨០) ហើយក្រុមការងារបានបន្តដល់ ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក៏បានដកហូត-អន្ទាក់សត្វមាន់ចំនួន(២៧៦)អន្ទាក់-អាគុយ(១)-មេក្រូ(១)ដែលបង្កឡើងដោយ (អញ្ញាត្តជន) ត្រង់ចំណុចនិយាមការ (២៧៩៦៧៤-១២៨៥៥៧២) វត្ថុតាងក្រុមការងារបានយកមករក្សាទុក្ខនៅស្នាក់ការកោះប៉ោ។

អត្ថបទទាក់ទង