រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកិច្ចការនារីខេត្តកោះកុង សហការជាមួយក្រសួងកិច្ចការនារី រៀបចំ “វគ្គបណ្ដុះបណ្ដាលគ្រូបង្គោល(ថ្នាក់តំបន់) ស្ដីពី ការចូលរួមរបស់អ្នកម្ដាយ ដើម្បីទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន” នៅទីរួមខេត្តកោះកុង

ថ្ងៃពុធ 6កើត ដល់ថ្ងៃសុក្រ 8កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.2565 ត្រូវនឹង ថ្ងៃទី10-12 ខែវិច្ឆិកា ឆ្នាំ2021

មន្ទីរកិច្ចការនារីខេត្ត សហការជាមួយក្រសួងកិច្ចការនារី រៀបចំ "វគ្គបណ្ដុះបណ្ដាលគ្រូបង្គោល(ថ្នាក់តំបន់) ស្ដីពី ការចូលរួមរបស់អ្នកម្ដាយ ដើម្បីទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន" ក្រោមអធិបតីភាព លោកជំទាវ ឡុង សុផល្លី អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ដ្រីមន្ទីរកិច្ចការនារីថ្នាក់ខេត្ត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអាចយកទៅធ្វើការអប់រំផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋនៅតាមភូមិគោលដៅ ឱ្យមានចំណេះដឹងពីផលប៉ះពាល់នៃការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ដ្រីក្រសួង មន្ទីរកិច្ចការនារីរាជធានីខេត្ត ចំនួន9គឺ ខេត្តកោះកុង តាកែវ កែប កំពង់ស្ពឺ កំពត ព្រះសីហនុ សៀមរាប កណ្ដាល និងរាជធានីភ្នំពេញ សរុបទាំងអស់ 42រូប (ស្រី 31រូប) នៅទីរួមខេត្តកោះកុង។

អត្ថបទទាក់ទង