រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ង៉ែត ឡឹង អនុប្រធាន សសយក.ខេត្ត និងជាប្រធាន សសយក.វិស័យមន្ទីរអប់រំយុវជននិងកីឡាខេត្តកោះកុង សំណាងលោកជំទាវប្រធាន សសយក.ខេត្តកោះកុងដឹកនាំសមាជិក សសយក.វិស័យមន្ទីរអប់រំចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីបណ្ដុះបណ្ដាលឌីជីថលក្នុងវិស័យទេសចរណ៍អមជាមួយការប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាសិក្ខាកាម តាមកម្មវិធីពីចម្ងាយ(Zoom)

ថ្ងៃពុធ ៦កើតខែកត្តិក ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ៨និង ៣០នាទីព្រឹក.................................................លោក ង៉ែតឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកោះកុងអនុប្រធាន សសយក.ខេត្តកោះកុងកុង និងជាប្រធាន សសយក.អង្គភាពវិស័យមន្ទីរអប់រំយុវជននិងកីឡា តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធាន សសយក.ខេត្តកោះកុងបានដឹកនាំសមាជិក សសយក.អង្គភាពវិស័យមន្ទីរអប់រំចូលរួមពិធីប្រកាសដាក់ឲ្យអនុវត្តកម្មវិធីបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍ អមជាមួយការប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនសិក្ខាកាម ពីចម្ងាយ(Zoom) រៀបចំដោយក្រសួងទេសចរណ៍ និងមជ្ឈមណ្ឌលកម្ពុជា ៤.០ សហការឧបត្ថម្ភដោយ សសយក. ក្រោមសហអបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ានី ប្រធាន សសយក. ប្រធានគណៈកម្មការទី ៧ នៃរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលមកម្ពុជា ៤.០ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោកលោកស្រីគណៈអភិបាលឬតំណាង សមាជិក សមាជិកា សសយក.ទាំង ២៥រាជធានី ខេត្ត សរុបប្រមាណ១៦៩នាក់។(អត្ថបទដោយ ៖ ហង់ សុវណ្ណ)

អត្ថបទទាក់ទង