រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីសៀវភៅណែនាំអំពីគោលការណ៍ និងនីតិវិធីផ្ដល់សេវារដ្ឋបាលតាមការិយាល័យច្រកចេញចូលតែមួយ និងការរៀបចំព័ត៌មានក្នុងបណ្ដាញសង្គម Facebook

លោកស្រី រិន្ទ សោភាភ័ក្រ្ត អភិបាលរង នៃគណ:អភិបាល ស្រុកមណ្ឌលសីមា បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីសៀវភៅណែនាំអំពីគោលការណ៍ និងនីតិវិធីផ្ដល់សេវារដ្ឋបាលតាមការិយា ល័យច្រកចេញចូលតែមួយនៃរដ្ឋបាលស្រុក និងផ្សព្វផ្សាយ ស្ដីពីការរៀបចំព័ត៌មានក្នុងបណ្ដាញសង្គម Facebook ។
កិច្ចប្រជុំនេះចង់ផ្សព្វផ្សាយដល់ការរៀបចំព័ត៌មានក្នុងបណ្ដាញសង្គម បណ្ដុំសកម្មភាពរបស់ថ្នាក់ដឹកនាំ និងអង្គភាពនានាចំណុះអោយរដ្ឋបាលស្រុក និងដើម្បីចែករំលែកព័ត៌មានសំខាន់ៗបានទូលំទូលាយ និងការយកចិត្តទុកដាក់ផ្ដល់សេវាជូនប្រជាពលរដ្ឋបានរហ័ស ទាន់ពេលវេលា ។
មានការយ ចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ការិយាល័យជំនាញជុំវិញស្រុក និងរដ្ឋបាលឃុំទាំងបី ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា
ថ្ងែពុធ ៦កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥
ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១
វេលាម៉ោង ៨:០០នាទីព្រឹក

អត្ថបទទាក់ទង