រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកោះកុងបានអនុញ្ញាតផ្ដល់បទសម្ភាសន៍ជូនទូរទស្សន៍បាយ័នប្រចាំខេត្តកោះកុង

លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានអនុញ្ញាតផ្ដល់បទសម្ភាសន៍ ជូនអ្នកយកព័ត៌មានទូរទស្សន៍បាយ័នប្រចាំការក្នុងខេត្តកោះកុង ស្ដីពីស្ថានភាពនៃការរៀន និងបង្រៀននៅមធ្យមសិក្សា និងផ្ដោតជាពិសេសលើកិច្ចត្រៀមរៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ១៥ វិច្ឆិកា ២០២១ ដោយឡែកការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងត្រូវបានក្រសួងប្រជុំពិភាក្សាសម្រេចប្ដូរកាលបរិច្ឆេទពី ០៦ ធ្នូ ២០២១ ទៅ ២៧ ធ្នូ ២០២១វិញ។ ទន្ទឹមនឹងនោះ លោកប្រធានមន្ទីរបានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានពីស្ថានភាពនៃការបើកដំណើរការគ្រឹះស្ថានឡើងវិញពីរ ដំណាក់កាល លើកទី១ នៅថ្ងៃទី២០ កញ្ញា ២០២១ និងលើកទី២ នៅថ្ងៃទី០១ វិច្ឆិកា ២០២១ គ្រឹះស្ថានមធ្យមសិក្សាស្ទើរតែទាំងអស់ត្រូវបានបើកដំណើរការចូលរៀន លើកលែងតែគ្រឹះស្ថានមធ្យមចំនួនពីរក្នុងស្រុកស្រែអំបិលដែលកន្លងមកត្រូវបានគណៈកម្មការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ វាយតម្លៃជាតំបន់ដែលមានហានិភ័យខ្ពស់ ប៉ុន្តែបច្ចុប្បន្នគ្រឹះស្ថានទាំងពីរនោះកំពុងសម្អាត និងមន្ត្រីជំនាញសុខាភិបាលបានបាញ់ថ្នាំសម្លាប់មេរោគលើកទី១រួចមកហើយ និងត្រៀមបាញ់ថ្នាំជាលើកទី២ដើម្បីបើកឱ្យដំណើរការចូលរៀនឡើងវិញទាំងអស់នាពេលខ្លីខាងមុខ។ មួយវិញទៀត លោកប្រធានបានសង្កត់ធ្ងន់លើការចូលរួមពិនិត្យតាមដានពីដំណើរការចូលរៀនឡើងវិញនៅតាមគ្រឹះស្ថានសិក្សាទាំង៧ ក្រុង/ស្រុក ដើម្បីប្រាកដថាគ្រឹះស្ថានទាំងនោះបានអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលក្នុងការធានានិរន្តរភាពនៃការចូលរៀនប្រកបដោយសុវត្ថិភាព។ ចុងបញ្ចប់លោកបានផ្ញើសារជូនបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ និងសិស្សានុសិស្សត្រូវថែទាំសុខភាព និងប្រឹងប្រែងរៀនសូត្របន្ថែមទៀត ពិសេសបេក្ខជនដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិនាពេលខាងមុខនេះ។

នារសៀលនេះ លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកោះកុងបានអនុញ្ញាតផ្ដល់បទសម្ភាសន៍ជូនអ្នកយកព័ត៌មានទូរទស្សន៍បាយ័នប្រចាំការក្នុងខេត្តកោះកុង ស្ដីពីស្ថានភាពនៃការរៀន និងបង្រៀនទូទៅនៅមធ្យមសិក្សា និងផ្ដោតជាពិសេសលើកិច្ចត្រៀមរៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិដែលនឹងប្រព្រឹត្តនាសម័យប្រឡង៖ ១៥ វិច្ឆិកា ២០២១ ដោយឡែកការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងត្រូវបានក្រសួងប្រជុំពិភាក្សាសម្រេចប្ដូរកាលបរិច្ឆេទពី ០៦ ធ្នូ ២០២១ ទៅ ២៧ ធ្នូ ២០២១វិញ។ ទន្ទឹមនឹងនោះ លោកប្រធានមន្ទីរបានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានពីស្ថានភាពនៃការបើកដំណើរការគ្រឹះស្ថានឡើងវិញពីរដំណាក់កាលគឺលើកទី១ធ្វើឡើងនៅថ្ងៃទី២០ កញ្ញា ២០២១ និងលើកទី២ នៅថ្ងៃទី០១ វិច្ឆិកា ២០២១ គ្រឹះស្ថានមធ្យមសិក្សាស្ទើរទាំងអស់ត្រូវបានបើកដំណើរការ វៀរលែងតែគ្រឹះស្ថានមធ្យមចំនួនពីរក្នុងស្រុកស្រែអំបិលដែលកន្លងមកត្រូវបានគណៈកម្មការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩វាយតម្លៃជាតំបន់ដែលមានហានិភ័យខ្ពស់ ប៉ុន្តែបច្ចុប្បន្នគ្រឹះស្ថានទាំងពីរនោះកំពុងសម្អាត និងមន្ត្រីជំនាញសុខាភិបាលរៀបចំបាញ់ថ្នាំសម្លាប់មេរោគ១លើកកន្លងមក នឹងត្រៀមបាញ់ថ្នាំជាលើកទី២ដើម្បីត្រៀមបើកដំណើរការចូលរៀនឡើងវីញទាំងអស់នាពេលខ្លីខាងមុខ។ មួយវិញទៀត លោកប្រធានបានសង្កត់ធ្ងន់លើការចូលរួមពិនិត្យតាមដានពីដំណើរការចូលរៀនឡើងវិញនៅតាមគ្រឹះស្ថានទាំង៧ ក្រុង ស្រុក ដើម្បីប្រាកដថាគ្រឹះស្ថានទាំងនោះបានអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលក្នុងការធានានិរន្តរភាពនៃការចូលរៀនប្រកបដោយសុវត្ថិភាព។ ចុងបញ្ចប់លោកបានផ្ញើសារជូនបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ និងសិស្សានុសិស្សត្រូវថែទាំសុខភាព និងប្រឹងប្រែងរៀនសូត្របន្ថែមទៀត ពិសេសបេក្ខជនដែលត្រូវប្រឡងសញ្ញាបត្រទាំងពីរភូមិសិក្សា និងបញ្ជាក់ជូនថាក្រសួងបានកំណត់គោលការណ៍ប្រឡងដោយហ្មត់ចត់រក្សាយកគុណភាពជាចម្បង(អ្នកចេះ គឺជាប់)។ (អត្ថបទដោយ ៖ ហង់ សុវណ្ណ)

អត្ថបទទាក់ទង