លោក សុខ ចេង មេឃុំកោះស្ដេច បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ ចុះសួរសុខទុក្ខស្រ្តីក្រីក្រខ្វះខាត និងមានជំងឺដែលទើបតែវះកាត់គ្រួសតម្រងនោមឈ្មោះ មុំ ធា ដោយបាននាំយកអំណោយជាថវិកាចំនួន ៣០០,០០០ រៀល និងអង្ករមួយបាវ ព្រមទាំងគ្រឿងឧបភោគបរិភោគ សម្រាប់ព្យាបាលជម្ងឺនៅគេហដ្ឋានរបស់គាត់ ស្ថិតនៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។
ថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១
ប្រភព ជីប ជីវិន