រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ ភិរម្យ អភិបាលរងស្រុក​កោះកុង តំណាងលោកអភិបាល នៃគណៈអភិបាល​កោះកុង​ បាននាំយកនូវថវិកាដ៏ថ្លៃថ្លា​របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រគល់ជូន​រដ្ឋបាលឃុំកោះកាពិ​

ស្រុកកោះកុង ៖ ព្រឹកថ្ងៃសុក្រ ១ កើត ខែកត្តិក ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ លោក សុខ ភិរម្យ អភិបាលរងស្រុក​ តំណាងលោក ជា សូវី អភិបាល នៃគណៈអភិបាល​កោះកុង​ បាននាំយកនូវថវិកាដ៏ថ្លៃថ្លា​របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ៦.០០០.០០០រៀល(​ប្រាំមួយលានរៀលគត់) និងថវិការបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ចំនួន ១.៥០០.០០០រៀល ( មួយលានប្រាំសែនរៀលគត់) ប្រគល់ជូនលោក ឃុន វណ្ណា​មេឃុំកោះកាពិ សម្រាប់ឧបត្ថម្ភដល់ក្រុមគ្រួសារសពដែលបានស្លាប់ដោយជំងឺកូវីដ-19 ចំនួន ៣គ្រួសារ ដែលក្នុងនោះ ០១គ្រួសារ ទទួលបានថវិកាសរុប ២.៥០០.០០០រៀល( ២លាន ប្រាំសែនរៀលគត់)។

អត្ថបទទាក់ទង