រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកគិរីសាគរបានរៀបចំកិច្ចប្រជុំសាមញ្ញលេីកទី២៩ ឆ្នាំទី៣​ អាណត្តិទី៣​ របស់ក្រុមប្រឹក្សាស្រុកគិរីសាគរ

រដ្ឋបាលស្រុកបានរៀបចំកិច្ចប្រជុំសាមញ្ញលេីកទី២៩ ឆ្នាំទី៣​ អាណត្តិទី៣​ របស់ក្រុមប្រឹក្សាស្រុក​ ក្រោមអធិបតី លោកស្រី​ សុខ​ វណ្ណដេត​ ប្រធានក្រុមប្រឹក្សាស្រុក​ ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមលោក​ លោកស្រីក្រុមប្រឹក្សាស្រុក​ លោក ជា ប៊ុនធឿន អភិបាលស្ដីទី លោកស្រីអភិបាលរងស្រុក​​ លោកនាយករដ្ឋបាលស្រុក កង័កម្លាំងប្រដាប់អាវុធទាំងបី លោកទំប់១ឃុំកោះស្ដេច លោកជំទប់១ភ្ញីមាស លោក​ លោកស្រី​ ប្រធាន​ អនុប្រធាន​ ការិយាល័យចំណុះរដ្ឋបាលស្រុក​​ លោកប្រធានមណ្ឌលសុខភាពគិរីសាគរ​ លោកគ្រូនាយកវិទ្យាល័យកោះស្តេច​ ។ ចំពោះរបៀបវារៈរួមមាន៖
១.ពិភាក្សា​ និងអនុម័តលេីសេចក្តីព្រាង​ កំណត់ហេតុកិច្ចប្រជុំសាមញ្ញលេីកទី២៨ ឆ្នាំទី៣ អាណត្តិទី​៣ របស់ក្រុមប្រឹក្សាស្រុក
២.ពិភាក្សា​ និងអនុម័តលេីសេចក្តីព្រាង​ របាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២១​ របស់រដ្ឋបាលស្រុក
៣.ពិភាក្សាលេីបញ្ហាប្រឈម​ និងផ្តល់ដំណោះស្រាយ
៤.សេចក្តីផ្សេងៗ
………………………………………………..
ថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស.២៥៦៥​ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១​
November 05 ,2021 ប្រភព យ៉ាង រិទ្ធីរ៉ា

អត្ថបទទាក់ទង