រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ទួន ឪទី អភិបាលរងស្រុកគិរីសាគរ បានដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំងសិប្បកម្មកែឆ្នៃឈើ ដែលពុំមានច្បាប់អនុញ្ញាត០១ កន្លែង ស្ថិតនៅក្នុងភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ

តាមការចាត់តាំងលោកអភិបាលស្រុកលោក ទួន ឪទី អភិបាលរងស្រុក បានដឹកនាំប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន អាជ្ញាធរភូមិ ឃុំ កម្លាំងអធិការដ្ឋាន ចូលរួមសហការជាមួយខ័ណ្ឌរដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថាន ដែលមានការសម្រសម្រួលពីព្រះរាជអាជ្ញារង ឃុន ភឿន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកោះកុង ចុះពិនិត្យទីតាំងសិប្បកម្មកែឆ្នៃឈើ ដែលពុំមានច្បាប់អនុញ្ញាត១ កន្លែងស្ថិតនៅក្នុងភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ ក្នុងនោះផងដែរ ព្រះរាជអាជ្ញា បានរឹបអូស សំភារៈសម្រាប់កែឆ្នៃឈើ និងឈើមូល ឈើបន្ទះមួយចំនួនធំ រក្សាទុកដោយ មន្ត្រីឧទ្យានុរក្ស និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដើម្បីអនុវត្តនីតិវិធីបន្ត ។

ថ្ងៃព្រហស្បត្តិ៍ ១៤ រោច ខែអស្សុជ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១
November 4, 2021 ប្រភព យ៉ាង រិទ្ធីរ៉ា

អត្ថបទទាក់ទង