រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី រិន្ទ សោភាភ័ក្រ្ត អភិបាលរងស្រុក បានអញ្ជើញជា គណ:អធិបតីក្នុងកម្មវិធីបើកដំណើការសាលារៀនឡើងវិញ នៅសាលាបឋមសិក្សា ហ៊ុន សែន ចាំយាម និងវិទ្យាល័យ ហ៊ុន សែន ចាំយាម

ថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៨:៣០នាទីព្រឹក លោកស្រី រិន្ទ សោភាភ័ក្រ្ត អភិបាលរងស្រុក បានអញ្ជើញជា គណ:អធិបតីក្នុងកម្មវិធីបើកដំណើការសាលារៀនឡើងវិញ នៅសាលាបឋមសិក្សា ហ៊ុន សែន ចាំយាម និងវិទ្យាល័យ ហ៊ុន សែន ចាំយាម ។
ឆ្លៀតក្នុងឱកាសនេះដែរ លោកស្រីបានមានមតិសំណេះ សំណាល និងផ្ដាំផ្ញើដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ត្រូវយកចិត្តទុកដាក់ ប្រកាន់ផ្ជាប់នូវវិធានការរាជរដ្ឋាភិបាល ដោយអនុវត្ត ៣កុំ ៣ការពារ និងការរស់នៅស្អាត អនាម័យស្អាត ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។

អត្ថបទទាក់ទង