រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤) នៅថ្នាក់ស្រុក គិរីសាគរ ឆ្នាំ២០២១

រដ្ឋបាលស្រុកគិរីសាគរបានរៀបចំសិក្ខាសាលា សាមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤) នៅថ្នាក់ស្រុក ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងមានការចូលរួមជាគណៈអធិបតីពី លោក អៀត វណ្ណា ប្រធានមន្ទីរផែនការ លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក លោក ជា ប៊ុនធឿន អភិបាលស្ដីទី នៅសាលសាលាស្រុកគិរីសាគរ។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងស្វែងរកនូវការគាំទ្រពីមន្ទីរ ស្ថាប័ន និងអង្គភាពជុំវិញខេត្ត ក្នុងការគាំទ្រនៅគម្រោងនានា របស់ រដ្ឋបាលឃុំទាំង៣ ក៏ដូចជារដ្ឋបាលស្រុកគិរីសាគរដើម្បីបំពេញនូវចក្ខុវិស័យគម្រោងអភិវឌ្ឍន៍សម្រាប់ថ្នាក់ក្រោមជាតិ ។

សមាសភាពចូលរួមមាន តំណាងមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក ការិយាល័យ អង្គភាព ចំណុះរដ្ឋបាលស្រុក លោក មេឃុំ និងស្មៀនឃុំទាំង ៣ឃុំ។

ថ្ងៃព្រហស្បត្តិ៍ ១៤ រោច ខែអស្សុជ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១
November 4, 2021

ប្រភព យ៉ាង រិទ្ធីរ៉ា

អត្ថបទទាក់ទង