វរសេនីយ៍ឯក តាំង ឈុនស្រេង មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថកោះកុង បានដឹកនាំកម្លាំងចូលរួមប្រជុំផ្សព្វផ្សាយរបាយការណ៍ត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ប្រចាំខែតុលា និងទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២១ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងកំណើតកងយោធពលខេមរភូមិន្ទឆ្នាំ២០២១។
តាមរយៈប្រព័ន្ធ video Conference ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស សមាសភាពចូលរួម លោកមេបញ្ជាការរងចំនួន ២រូប ប្រធានមន្ទីរចំនួន ៧ រូប។