រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

វរសេនីយ៍ឯក តាំង ឈុនស្រេង មេបញ្ជាការរង និងជានាយសេនាធិការ បានប្រជុំផ្សព្វផ្សាយនិងដាក់ផែនការមួយចំនួន

នៅសាលប្រជុំលេខាធិការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង លោកវរសេនីយ៍ឯក តាំង ឈុនស្រេង មេបញ្ជាការរង និងជានាយសេនាធិការ តំណាងឱ្យលោកឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានប្រជុំផ្សព្វផ្សាយនិងដាក់ផែនការមួយចំនួនមាន :
១-ផ្សព្វផ្សាយការងារការពារ និងត្រៀមកម្លាំងសម្រាប់ចូលរួមក្នុងពិធីបុណ្យឯករាជ្យជាតិខួបលើកទី៦៨ និងទិវាខួបកំណើតកងយោធពលខេមរភូមិន្ទ។
២-ប្រកាសសេចក្ដីសម្រេច ស្ដីពីការបែងចែកភារកិច្ចជូននាយរងសេនាធិការ ទទួលខុសត្រូវលើការងារជំនាញនីមួយៗ។
៣-ផ្សព្វផ្សាយការងារផ្សេងៗ សមាសភាពអញ្ជើញចូលរួមមានមេបញ្ជាការរង ប្រធានមន្ទីរទាំង៧ នាយរងសេនាធិការ នាយការិយាល័យជំនាញផងដែរ៕

អត្ថបទទាក់ទង