រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២២-២០២៤) របស់រដ្ឋបាលស្រុកកោះកុង

លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២២-២០២៤) របស់រដ្ឋបាលស្រុកកោះកុង។

កម្មវិធីនេះរៀបចំនៅក្នុងសាលប្រជុំសាលាស្រុក ដោយមានការចូលរួមពីក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ទីរអង្គភាពជំនាញ អង្គការសង្គមស៊ីវិល និងរដ្ឋបាលឃុំ ក្នុងដំណើរការពិនិត្យ ជ្រើសរើស និងគាំទ្រគម្រោងរបស់រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ និងការចុះកិច្ចព្រមព្រៀងបណ្តោះអាសន្ន ពីសំណាក់មន្ទីរជំនាញ និងស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តគម្រោងដែលបានលើក ក្នុងសិក្ខាសាលាសមាហរណកម្មថ្នាក់ស្រុកនេះ ដើម្បីអោយមានសង្គតិភាព និងស្របនឹងតម្រូវការរបស់មូលដ្ឋាន៕

អត្ថបទទាក់ទង