ថ្ងៃចន្ទ ១២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែ វិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង៨:៣០នាទី គណៈកម្មាធិការលទ្ធកម្មបានរៀបចំកិច្ចប្រជុំស្តីពីការពិនិត្យ ពិភាក្សា វាយតម្លៃ និងប្រគល់ទទួលសេវាអនាម័យ បរិស្ថាន ក្នុងក្រុងខេមរភូមិន្ទខេត្តកោះកុង សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២១ ក្រោមការដឹកនាំរបស់ លោក ឈឹម ចិន អភិបាលរង និងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្ម ក្រុងខេមរភូមិន្ទ។
សមាសភាពចូលរួមមាន:
- សមាជិកគណៈកម្មាធិការលទ្ធកម្ម
- តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត
- តំណាងមន្ទីរបរិស្ថានខេត្ត
- ប្រធានសហគ្រាស ឬទ្ធីហ្គាប៊ែឆមុិន ឯ.ក
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#