រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកកោះកុង​បានរៀបចំសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤) នៅថ្នាក់ស្រុកឆ្នាំ២០២១

ស្រុកកោះកុង៖ នៅរសៀល​ថ្ងៃអង្គារ ១២ រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅ​រដ្ឋបាលស្រុកកោះកុង​បានរៀបចំសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤) នៅថ្នាក់ស្រុក ឆ្នាំ២០២១ ក្រោមអធិបតីភាព​លោក អ៊ុក ភ័ក្រ្តា អភិបាលរងខេត្តកោះកុង និងមានការចូលរួមជាអធិបតីពី​លោក អៀត វណ្ណា ប្រធានមន្ទីរផែនការ លោក ឯក ម៉ឹង  ប្រធានក្រុមប្រឹក្សាស្រុក និងលោក ណឹម ភិរម្យ អភិបាលរង នៃគណៈអភិបាល​ស្រុកកោះកុង​ នៅសាលប្រជុំសាលាស្រុកកោះកុង​។​

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងស្វែងរកនូវការគាំទ្រពីមន្ទីរ ស្ថាប័ន និងអង្គភាពជុំវិញខេត្ត ក្នុងការគាំទ្រនៅគម្រោងនានា​របស់​រដ្ឋបាលឃុំទាំង៤ ក៏ដូចជារដ្ឋបាលស្រុកកោះកុង ដើម្បីបំពេញនូវចក្ខុវិស័យគម្រោងអភិវឌ្ឍន៍សម្រាប់ថ្នាក់ក្រោមជាតិ​។​

សមាសភាពចូលរួមមាន​តំណាងមន្ទីរ អង្គភាពជុំវិញខេត្ត ការិយាល័យ អង្គភាព​ចំណុះរដ្ឋបាលស្រុក លោក លោកស្រី​មេឃុំ និងស្មៀនឃុំទាំង ៤ឃុំ។​

អត្ថបទទាក់ទង